Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ករណីសិក្សាអាងទន្លេមេគង្គ (ថ្ងៃទី ២៩-៣១ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

សៀមរាប៖ លោក ឈាង ហុង ប្រធាននាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈ​កម្មាធិការជាតិទន្លេមេង្គកម្ពុជា បានដឹកនាំក្រុមការងារដែលមានសមាសភាពពីក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេង្គកម្ពុជា ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ករណីសិក្សាអាងទន្លេមេគង្គ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ របស់កូរ៉េ អាមេរិក។

សិក្ខាសាលាបណ្តុះបណ្តាលលើកទី៣នេះ ត្រូវបានសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC និងក្រុមការងារ K Water ដែលមានការចូលរួមពីមន្ត្រីជំនាញពីប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) K Water និងក្រុមការងារលេខាធិការដ្ឋាន MRC។ កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ លើការប្រើប្រាស់ទិន្នន័យទឹក និងការកសាងសមត្ថភាពនៅក្នុងតំបន់មេគង្គ បានផ្តល់វគ្គបណ្តុះបណ្តាលចំនួន៣ រួចមកហើយ សម្រាប់កម្មវិធី USACE HEC Modeling, SWAT online, NASA Earth observations and modeling tools, and K-series & K LIS។

គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលគឺដើម្បីពង្រីកការប្រើប្រាស់ឧបករណ៍បច្ចេកទេស ដែលបានចូលរួមកាលពី២វគ្គកន្លងមក និងជាមូលដ្ឋានចំណេះដឹង ឬអភិក្រមសម្រាប់សិក្ខាកាមពីប្រទេសជាសមាជិក៕