Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់អ្នកពាក់ព័ន្ធ ដើម្បីកំណត់ប្រធានបទសំខាន់ៗ សម្រាប់កិច្ចពិភាក្សា និងឈានដល់ការរៀបចំវេទិកាទឹកអន្តរជាតិ (ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អ្នកពាក់ព័ន្ធ ដើម្បីកំណត់ប្រធានបទសំខាន់ៗ សម្រាប់កិច្ចពិភាក្សា និងឈានដល់ការរៀបចំវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៥-០៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ៕