Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវាយតម្លៃលើការសិក្សាថ្នាក់តំបន់ (ថ្ងៃទី ០៦-០៩ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

បាងកក៖ ក្រុមការងារកម្ពុជា ដែលមានការចូល​រួមពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងផែនការ រដ្ឋ​បាល​ជលផល អាជ្ញាធរទន្លេសាប និង​គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវាយតម្លៃលើការសិក្សាថ្នាក់តំបន់ចំនួន៣ ក្នុងអាងទន្លមេគង្គក្រោម (១) វិសាលភាពនៃការជ្រៀតចូលជាតិប្រៃនៅក្នុង​ដីសណ្តរទន្លេមេគង្គ (២) ស្ថានភាពទីជម្រកតាមទន្លេ និងនៅតាមតំបន់ឆ្នេរ និង (៣) ការសិក្សាវាយតម្លៃសេដ្ឋកិច្ចនៃសេវាកម្មអេកូឡូស៊ីដីសើម ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណង៖

១. ជម្រាបជូនដល់ស្ថាប័នពាក់ព័ន្ធអំពីភាពខ្លាំង និងដែនកំណត់ នៃវិធីសាស្ត្រ ដែលបានបង្កើតឡើង និងទទួលបាន បទពិសោធន៍ក្នុងការប្រើប្រាស់ឧបករណ៍ និងទិន្នន័យ និង

២. ដើម្បីធានាថាវិធីសាស្រ្ត និងពិធីសារត្រូវបានយល់ច្បាស់អនុវត្ត បកស្រាយ និងរាយការណ៍ក្នុងលក្ខណៈជាប្រព័ន្ធ និងស្របទៅតាមនីតិវិធី៕