Developed by Khmer Focus

ទស្សនកិច្ចសិក្សាស្តីពី អភិបាលកិច្ចទឹកឆ្លងដែន (ថ្ងៃទី ០៦-០៩ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ស្វីស៖ ប្រតិភូពីគណៈកម្មការទន្លេមេគង្គ និងអាស៊ាន បានបំពេញទស្សនកិច្ចសិក្សាស្តីពី អភិ​បាល​កិច្ចទឹកឆ្លងដែន ដែលបានរៀបចំដោយទី​ភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ (SDC) ដែលសម្រាប់កម្ពុជា ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិកា រគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុង​ព្រឹត្តិការណ៍ខាងលើនេះ។
ក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើ ប្រតិភូបានជួបពិភាក្សា និងស្វែងយល់អំពីការគ្រប់គ្រងទឹកនៅក្នុងប្រទេសស្វីស និងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងទឹកឆ្លងដែន ដែលប្រទេសស្វីស មានជាមួយប្រទេសជិតខាង។ ប្រតិភូ ក៏បានជួបសិក្សាស្វែងយល់ផងដែរ អំពីកិច្ចការទឹកក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាមួយគណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិ សម្រាប់អឺរ៉ុប (UNECE)។

បន្ថែមលើការជួបពិភាក្សាស្វែងយល់ ប្រតិភូ ក៏បានចុះស្វែងយល់ផែនការ និងគម្រោងគ្រប់គ្រងទឹក នៅកម្រិតសហគមន៍ និងអាងទន្លេ ផងដែរ៕