Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី តម្រូវការទិន្នន័យយេនឌ័រ និងភាពងាយរងគ្រោះ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ថៃ៖ លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស និងលោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​អគ្គលេខាធិការ​ដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក ថី ឃាម ប្រធាន​នាយកដ្ឋាន​ស្ថិតិ ប្រជាសាស្រ្ត ជំរឿន និងអង្កេត នៃក្រសួងផែនការ និងលោកស្រី ដុំ ថាច អនុប្រធាន​នាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី តម្រូវការទិន្នន័យយេនឌ័រ និងភាពងាយរងគ្រោះ ដែលរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRC និងជំនាញការអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ (១) ពិនិត្យនីតិវិធី និងវិធីសាស្រ្ត សម្រាប់ការកំណត់ទិន្នន័យបន្ថែម អំពីយេនឌ័រ និងភាពងាយរងគ្រោះ (២) ពិភាក្សាអំពីសូចនាករដែលបានស្នើឡើង ប្រភពទិន្នន័យរបស់ពួកគេ វិធីសាស្រ្ត និងដំណើរការ សម្រាប់ការប្រមូលទិន្នន័យ និង (៣) កំណត់កិច្ចការដែលត្រូវធ្វើ និងជំហានជាក់ស្តែង សម្រាប់ធ្វើឱ្យប្រសើរឡើងនូវយេនឌ័រ និងភាពងាយរងគ្រោះនៅក្នុងអាងទន្លេមេគង្គ៕