Developed by Khmer Focus

កិច្ចប្រជុំលើកទី៥៤ នៃគណៈកម្មាធិការរួម (MRC-JC) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វៀងច័ន្ទ៖ ប្រតិភូ​ក្រុម​ការងារ​គណ:កម្មាធិការ​រួម (MRC-JC) នៃ​កម្ពុជា ដែលមានតំណាងមកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន និង​អគ្គលេខាធិការដ្ឋាន គណ:កម្មាធិការ​ជាតិទន្លេ​មេគង្គ​កម្ពុជា ដែលដឹកនាំដោយ​ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការ​រង គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី៥៤ នៃគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ ជាមួយប្រតិភូគណៈកម្មាធិការរួម នៃប្រទេសជាសមាជិកផ្សេងទៀត (ឡាវ ថៃ និងវៀតណាម) និងមន្ត្រីក្រុមការងារលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិក MRC JC តំណាងកម្ពុជា និងជាប្រធាន MRC JC ឆ្នាំ២០២២ និងដោយមានការគំាទ្រផ្នែកលេខាធិការពីលោកបណ្ឌិត Anoulak Kittikhuon, នាយកប្រតិបត្តិ MRCS។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារដែលសម្រចបានមកទល់ពេលនេះ តាមរយៈការអនុវត្តផែនការការងារឆ្នាំ២០២២ របស់ MRC និងបានពិភាក្សា ដើម្បីអនុម័តលើឯកសារ គោលការណ៍ណែនាំបច្ចេកទេសមួយចំនួន ដើម្បីគាំទ្រលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គ ប្រកបដោយចីរភាព៕