Developed by Khmer Focus

កិច្ចប្រជុំថ្នាក់ជាតិស្តីពី ផែនការសកម្មភាពនៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំថ្នាក់ជាតិ​ស្តីពី ផែន​ការ​សកម្មភាពនៃគម្រោងគ្រប់គ្រងទឹកជំនន់ និង​ភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាក់​កាលទី៣ ដោយ​មាន​មន្រ្តីចូលរួមមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀចចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន និងមន្រ្តីមួយចំនួនពី អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ពិភាក្សា និងពិនិត្យផែនការមេ និងផែនការសកម្មភាពនៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (9C-9T) តំណាក់កាលទី៣ (២) ពិនិត្យ និងពិភាក្សាថាតើស្ថាប័នណាដែលត្រូវដឹកនាំ និងស្ថាប័នណាដែលគាំទ្រ សម្រាប់សកម្មភាពនីមួយៗ (៣) ពិនិត្យពីភាពសមស្របនៃវិភាគទានថវិកាជាតិដែលបានស្នើសុំ និងកាលវិភាគសម្រាប់សកម្មភាពនីមួយៗ និង (៤) ពិភាក្សាពីស្ថាប័នដឹកនាំ ស្វែងរកវិភាគទាន ឬថវិកាជាតិសម្រាប់ការអនុវត្តផែនការសកម្មភាព៕