Developed by Khmer Focus

សិក្ខាសាលាថ្នាក់ជាតិស្តីពី វឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពផែនទីអាងទន្លេមេគង្គឆ្នាំ២០២២ (ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​​កម្ពុជា បានដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្ដីពី វឌ្ឍ​នភាពនៃការធ្វើបច្ចុប្បន្នភាព ផែនទីអាងទន្លេ​មេគង្គឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រី​អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) បង្ហាញស្ថានភាព វឌ្ឍនភាពការងារ និងជំហានបន្ទាប់ (២) ទទួលមតិយោបល់សម្រាប់កែលំអរសេវាកម្មផែនទីតាមគេហទំព័រ និង (៣) អនុវត្តលំហាត់ផ្ទាល់សម្រាប់ទទួលបាន និងស្វែងរកផែនទីលើគេហទំព័រ៕