Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី វឌ្ឍនភាពនៃគំនិត នៃការអភិវឌ្ឍ ម៉ូដែល ទឹកក្រោមដី (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បាន​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី វឌ្ឍនភាព​នៃ​គំនិត នៃ​ការ​អភិវឌ្ឍ ម៉ូដែល ទឹក​ក្រោមដី ដោយ​មាន​ការចូល​រួមពីតំណាងប្រទេសជាសមាជិកទាំង ៤ (កម្ពុជា ឡាវ ថៃ និង វៀតណាម) ជំនាញការអន្តរជាតិ ព្រមទាំងមន្រ្តី នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ ចំណែកតំណាងកម្ពុជាដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី ពិភាក្សាអំពីវឌ្ឍនភាពដែលធ្វើឡើងដោយទីប្រឹក្សាជាតិ និងអន្តរជាតិស្តីពី ម៉ូដែល ទឹកក្រោមដី នៃគំនិតការអភិវឌ្ឍសម្រាប់អាងទឹកឆ្លងដែនចំនួន ២ នៅអាងទន្លេមេគង្គក្រោម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើការប្រើប្រាស់ទឹកក្រោមដី និងស្ថានភាពនៅក្នុងសមាជិកទាំងបួន និងពិភាក្សាអំពីជំហានបន្ទាប់លើការកែលម្អ ម៉ូដែល គំនិត៕