កិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្ដីពី ការពង្រឹងសេវាកម្មគេហទំព័រព័ត៌មាន ជាផ្នែកនៃប្រព័ន្ធព័ត៌មាន MRC (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
លួងប្រាបាង៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្ដីពី ការពង្រឹងសេវាកម្មគេហទំព័រ ព័ត៌មាន ជាផ្នែកនៃប្រព័ន្ធព័ត៌មាន MRC និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងព័ត៌មានថ្នាក់ជាតិ។
កិច្ចប្រជុំមានការដឹកនាំសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមការងារពីប្រទេសសមាជិក ក្រុមការងារលេខាធិការដ្ឋាន MRC និងជំនាញការជាតិ អន្តរជាតិ។
កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ពង្រឹងសមត្ថភាពជំនាញ និងពិនិត្យលើវឌ្ឍនភាពការងារ សមិទ្ធផលសំខាន់ៗ និងដំណើរការប្រព័ន្ធព័ត៌មានថ្នាក់ជាតិឆ្នាំ២០២២ និង (២) ពិនិត្យលើបច្ចុប្បន្នភាព និងលើកកម្ពស់មុខងារប្រព័ន្ធព័ត៌មាន និងសេវាកម្ម MRC ឱ្យកាន់តែប្រសើរឡើងសម្រាប់ការងារនាពេលអនាគត៕