Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការវាយតម្លៃទិន្នផល ជលផល តាមប្រភេទទីជម្រក ក្នុងអាងទន្លេមេគង្គក្រោម (ថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ហាណូយ៖ ក្រុម​ការងារ​កម្ពុជា ដែល​មាន​ការចូលរួម​ពីក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ជលផល និង​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់តំបន់​ស្តីពី (១) ការ​វាយ​តម្លៃ​ទិន្នផល​ជលផល តាម​ប្រភេទ​ទី​ជម្រក​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម និង (២) របាយការណ៍​តាម​ដាន​គុណភាព​ទឹក​ឆ្នាំ២០២១ និងលទ្ធផល​តេស្ត​មន្ទីរពិសោធន៍ (Proficiency Testing) ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងទីប្រឹក្សាអន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើលទ្ធផលការវាយតម្លៃទិន្នផលជលផលតាមប្រភេទទីជម្រក

២. ពិនិត្យលើវិធីសាស្ត្រ និងបញ្ហាប្រឈមក្នុងការវាយតម្លៃទិន្នផលជលផលតាមប្រភេទទីជម្រក ដើម្បីពង្រឹងអនុវត្តន៍បន្តទៀត និង

៣. ពិនិត្យ និងពិភាក្សាអំពីរបាយការណ៍តាមដានគុណភាពទឹកឆ្នាំ២០២១ និងលទ្ធផលតេស្តមន្ទីរពិសោធន៍ (Proficiency Testing)៕