Developed by Khmer Focus

សិក្ខាសាលាស្តីពី ការធ្វើផែនការគម្រោងហេដ្ឋារចនាសម័្ពន្ធ និងការកំណត់អាទិភាព (ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ តប​តាម​លិខិត​អញ្ជើញ​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ឯក​ឧត្តម ហាក់ សុជាតិ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ត្រូវ​បាន​ចាត់​ឱ្យ​ចូល​រួម​សិក្ខា​សា​លា​ស្តី​ពី ការ​ធ្វើ​ផែន​ការ​គម្រោង​ហេដ្ឋារចនា​សម័្ពន្ធ និង​ការ​កំ​ណត់​អា​ទិភាព ក្រោម​យន្តការ Ayeyarwady-​Chao Phraya-​Mekong Economic Cooperation Strategy (ACMECS) ដែល​រៀប​ចំ​ឡើង​តាម​រយៈ Video-​Conference។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់មន្ត្រីនៃប្រទេសជាសមាជិក ACMECS លើការងាររៀបចំផែនការ និងកំណត់អាទិភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយពិនិត្យមើលលើគោលការណ៍នានា និងផលប្រយោជន៍នៃការអភិវឌ្ឍ បញ្ជីរគម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់លទ្ធភាពវិនិយោគនៅពេលខាងមុខ ដើម្បីបំពេញកង្វះខាតផ្នែកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ សិក្ខាសាលានេះ បានជម្រាបជូនផងដែរអំពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងនាមជាដៃគូអភិវឌ្ឍន៍ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិក ACMECS លើការទ្រទ្រង់គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការស្តារឡើងវិញលើផលប៉ះពាល់ដោយកូវីដ១៩។ សិក្ខាសាលានេះមានអ្នកចូលរួមពីក្នុងតំបន់ និងអូស្ត្រាលី៕