កិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានស្តីពី ការរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានស្តីពី ការរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងទីប្រឹក្សាអន្តរជាតិ។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិនិត្យ និងពិភាក្សាលើរបាយការណ៍នៃការរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ និង
២. ពិភាក្សាលើសកម្មភាពគាំទ្រការគ្រប់គ្រង និងចែករំលែកទិន្នន័យ នៃគម្រោងរៀបចំឡើងវិញនូវបណ្តាញតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ៕