Developed by Khmer Focus

សិក្ខាសាលាផ្សព្វផ្សាយបញ្ជីកែសម្រួលចំណុចដៅ សូចនាករ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុ​ប្រធាន​អចិន្ត្រៃយ៍ និង​លោក គឹម សីហា អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខាសាលាផ្សព្វផ្សាយបញ្ជីកែសម្រួលចំណុចដៅ សូចនាករ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ដែលរៀបចំដោយក្រសួងផែនការ។ កិច្ចប្រជុំនេះ​មាន​ការចូលរួមផងដែរពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល  និងផ្នែកឯកជន។

សិក្ខាសាលាមានគោលបំណង ដើម្បីឱ្យក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធយល់ជ្រួតជ្រាបអំពីការកែសម្រួលបញ្ជីនេះ៕