សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការធ្វើឱ្យប្រសើរឡើង និងការប្រើប្រាស់ទិន្នន័យ ម៉ូដែល សម្រាប់ក្របខណ្ឌធ្វើសេចក្តីសម្រេចចិត្ត (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២)
លួងប្រាបាង៖ ក្រុមការងារ ម៉ូដែល កម្ពុជា ដឹកនាំដោយលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីការធ្វើឱ្យប្រសើរឡើង និងការប្រើប្រាស់ទិន្នន័យ ម៉ូដែល សម្រាប់ក្របខណ្ឌធ្វើសេចក្តីសម្រេចចិត្ត និងប្រើប្រាស់ឧបករណ៍ ម៉ូដែល។ សិក្ខាសាលាបានសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC និងមានការចូលរួមពីក្រុម ម៉ូដែល នៃប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) និងក្រុមការងារលេខាធិការដ្ឋាន MRC។
សិក្ខាសាលាមានគោលបំណងគឺដើម្បី ១- ពិនិត្យ និងពិភាក្សាអំពីស្ថានភាពរួមនៃការអនុវត្តការងារ ម៉ូដែល ក្នុងឆ្នាំ២០២២ និងការលើកសំណើសកម្មភាពសំខាន់ៗនៃផែនការការងារឆ្នាំបន្ទាប់ និង ២- ពិនិត្យ និងពិភាក្សាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព របស់ ម៉ូដែល SWAT ជាមួយនឹងការធ្វើបច្ចុប្បន្នភាពមូលដ្ឋានចំណេះដឹង ១៩៨៥-២០២០ និងពិនិត្យលើលទ្ធផលបឋមនៃការធ្វើបច្ចុប្បន្នភាព ម៉ូដែល IQQM/Source ៣- បង្ហាញអំពីមេរៀននៃការអនុវត្តការងាររបស់ក្រុមជំនួយការ ម៉ូដែល និងមន្ត្រីហ្វឹកហាត់ការងារ និង ៤- បង្ហាញរបាយការណ៍ចុងក្រោយស្តីពី ការអនុវត្តគម្រោងសាកល្បងថ្នាក់ជាតិរបស់ប្រទេសជាសមាជិក៕