Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី សៀវភៅក្បួនការបញ្ជ្រាបយេនឌ័រ និងផែនការសកម្មភាព​យេនឌ័រ (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វ៉ាងវៀង៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំគណៈប្រតិភូកម្ពុជា រួមមានលោកស្រី ដុំ ថាច អនុប្រធាននាយកដ្ឋានផែនការ និង​សហ​ប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និង​ឧតុនិយម លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុ លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍​ធនធានមនុស្ស និងលោកស្រី ទូច វណ្ណឡកឡែន មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី សៀវភៅក្បួនការបញ្ជ្រាបយេនឌ័រ (Gender Handbook) និងផែនការសកម្មភាពយេនឌ័រ (Gender Action Plan) ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ វៀតណាម) និងមន្រ្តីពាក់ព័ន្ធសំខាន់ៗនៃលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ ពិភាក្សាផ្តល់យោបល់បន្ថែមលើមតិយោបល់នៃកិច្ចប្រជុំថ្នាក់ជាតិ របស់ប្រទេសជាសមាជិកកន្លងមក និងដើម្បីបញ្ចប់ពង្រាងសៀវភៅក្បួននៃការបញ្ច្រាបយេនឌ័រ(Gender Handbook)៕