Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី លទ្ធផលការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គនៅរដូវវស្សា (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា ដែលមានការចូល​រួមពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាល​ជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី លទ្ធផលការសាកល្បងកម្មវិធីតាមដានការបំពុល​ដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គនៅរដូវវស្សា ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជំនាញការអន្តរជាតិ UNEP និង GIZ។

សិក្ខាសាលានេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាអំពីលទ្ធផលនៃការអនុវត្តការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គនៅរដូវវស្សា និង

២. ចែករំលែកមេរៀន និងបទពិសោធន៍ រវាងប្រទេសជាសមាជិកក្នុងការអនុវត្តការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គនៅរដូវវស្សា៕