Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការអនុវត្តគម្រោងសាកល្បង ដើម្បីពិនិត្យលើការសម្របសម្រួលប្រតិបត្តិការ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វ៉ាងវៀង៖ ក្រុមការងារកម្ពុជា ដែលមានការចូល​រួមពីក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និង​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូល​រួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការអនុវត្តគម្រោងសាកល្បង ដើម្បីពិនិត្យលើការសម្របសម្រួលប្រតិបត្តិការ និងការរៀបចំកិច្ចសហប្រតិបត្តិការ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទឹកសំខាន់ៗ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងជំនាញការជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ជម្រាបជូនអំពីការធ្វើបច្ចុប្បន្នភាពរបស់ប្រទេសសមាជិកអំពី វិសាលភាពនៃគម្រោងសាកល្បងទាំងពីរ និងពេលវេលា

២. ផ្តល់ឱកាសឱ្យប្រទេសជាសមាជិកពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធទឹក និងហានិភ័យប្រតិបត្តិការ និងទីតាំងសំខាន់ និងបញ្ហាប្រឈម

៣. ជម្រាបជូន និងបង្ហាញ និងទទួលបានធាតុចូលរបស់ប្រទេសសមាជិក លើសេចក្តីព្រាងរបាយការណ៍ស្តីពី ការចាប់ផ្តើមគម្រោងសាកល្បង រួមទាំងវិធីសាស្រ្ត តម្រូវការទិន្នន័យ/IT អភិបាលកិច្ច ការកំណត់ពេលវេលា និងជំហានបន្ទាប់ដើម្បីអនុវត្តន៍ការងារនៃគម្រោងសាកល្បងចំនួនពីរ និង

៤. ពិនិត្យទិន្នន័យ និងព័ត៌មានដែលប្រមូលបានដោយទីប្រឹក្សាជាតិរហូតមកដល់ពេលនេះ និងសេចក្តីព្រាងការវិភាគ Gap៕