Developed by Khmer Focus

កិច្ចប្រជុំថ្នាក់ជាតិស្តីពី ការលើកសំណើគម្រោងទៅមូលនិធិបរិស្ថានសកល (GEF) លើការស្តារអាងទន្លេរួមគ្នា នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិ​ន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិស្តីពី ការ​លើក​សំណើគម្រោង​ទៅមូលនិធិបរិស្ថានសកល (GEF) លើការស្តារអាងទន្លេរួមគ្នា នៅតំបន់​ព្រំដែនកម្ពុជា-ថៃ សម្រាប់​អនុអាង 9C និង 9T ដោយមានការចូលរួមពីមន្រ្តី នៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ អជ្ញាធរទន្លេសាប មន្រ្តីពីលេខាធិការដ្ឋាន MRC ជំនាញការជាតិ និងអន្តរជាតិ និងមន្រ្តីមួយចំនួនពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) បង្ហាញទម្រង់ និងសមាសធាតុ នៃការកំណត់អត្តសញ្ញាណគម្រោងរួមរបស់ GEF (២) ពិភាក្សាអំពីឱកាសសម្រាប់ការរួមចំណែករបស់ STAR និង (៣) ពិភាក្សាអំពីជំហានបន្ទាប់ដើម្បីគាំទ្រកម្មវិធី GEF៕