Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់ជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងឯកសារគោលនយោបាយស្តីពី ការបង្កើតមូលនិធិមេគង្គ (ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានដំណើរការ​កិច្ចប្រជុំការងារ​ថ្នាក់ជាតិ ដើម្បីពិភាក្សាលើសេចក្តីព្រាងឯកសារគោលនយោបាយស្តីពី ការបង្កើតមូលនិធិមេគង្គ ដែលដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីនៃក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរទន្លេសាប និងអ្នកជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ (១) ស្វែងយល់ពីសេចក្តីព្រាងឯកសារគោលនយោបាយ សម្រាប់ការបង្កើតមូលនិធិមេគង្គ និង (២) ផ្តល់យោបល់ និងអនុសាសន៍ដែលជាធាតុចូលសំខាន់ៗសម្រាប់កែលម្អ និងបញ្ចប់សេចក្តីព្រាងឯកសារគោលនយោបាយ សម្រាប់ការបង្កើតមូលនិធិមេគង្គ៕