Developed by Khmer Focus

សន្និសីទស្តីពី ដំណើរការកម្មវិធីចែករំលែកចំណេះដឹង MRC-KDI ឆ្នាំ២០២២/២០២៣ (ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ មន្ត្រីតំណាងជាន់ខ្ពស់ របស់គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសន្និសីទ​ស្តីពី ដំណើរការកម្មវិធីចែករំលែកចំណេះដឹង MRC​-​KDI ឆ្នាំ២០២២/២០២៣ តាមប្រព័ន្ធ​អន​ឡាញ។ សន្និសីទនេះ បានដឹកនាំសម្រប​សម្រួល​ដោយនាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងទីប្រឹក្សាជាន់ខ្ពស់ របស់ KDI និងដោយមានការចូលរួមរបស់មន្ត្រីតំណាងប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ វៀតណាម) ក្រុមការងារ លេខាធិការដ្ឋាន MRC និងក្រុមជំនាញការកូរ៉េ។

គោលបំណងនៃសន្និសីទគឺដើម្បី ១. ចាប់ផ្តើមដំណើរការជាផ្លូវការនូវការងារសិក្សាស្រាវជ្រាវរបស់ MRC KSP ឆ្នាំ២០២២/២០២៣ ២. ពិភាក្សា និងបញ្ចប់ទិសដៅស្រាវជ្រាវ ដោយពិគ្រោះយោបល់ជាមួយតំណាងស្ថាប័ន និងអាជ្ញាធរជាដៃគូ ៣. ធ្វើការស្រាវជ្រាវស៊ីជម្រៅទាក់ទងនឹងប្រធានបទពិគ្រោះយោបល់ ដោយជួបជាមួយមន្ត្រី MRC និងអ្នកអនុវត្តន៍នៃប្រទេសជាសមាជិកនីមួយៗ និងពិភាក្សាអំពីទិសដៅនៃការស្រាវជ្រាវនាពេលអនាគត និង ៤. ពិភាក្សា និងបញ្ជាក់អំពីកាលវិភាគសម្រាប់ការស្រាវជ្រាវនាពេលអនាគត៕