សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ ដែលរៀបចំដោយក្រសួងផែនការ ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ សិក្ខាសាលានេះ ក្រោមអធិបតីភាពឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងមានមន្រ្តីតំណាងមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធមួយចំនួនចូលរួម៕