កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
កំពង់ចាម៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប អង្គការ IUCN គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គណៈកម្មការទន្លេមេគង្គ ជំនាញការជាតិ និងជំនាញការតំបន់។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍ វិភាគចំនុចខ្វះខាត ផែនការសកម្មភាព និងផែនការគម្រោង
២. ពិនិត្យ និងពិភាក្សាលើជំហានបន្ត សម្រាប់អនុវត្តន៍នៅឆ្នាំ២០២៣៕