សិក្ខាសាលានៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាក់កាលទី៣ (ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣)
ភ្នំពេញ៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលា Scoping Workshop on Economics of Land Degradation (ELD) នៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាក់កាលទី៣ ដោយមានការចូលរួមពីមន្រ្តីនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រុមការងារពី MRCS, GIZ, ICEM ជំនាញការជាតិ អន្តរជាតិ និងមន្រ្តីពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) សម្របសម្រួលកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធសំខាន់ៗនៅថ្នាក់ជាតិ ដើម្បីបង្កើតវិសាលភាពនៃការវិភាគសេដ្ឋកិច្ចនៃការសិក្សា ដំណោះស្រាយតាមធម្មជាតិ (NbS) សម្រាប់អនុអាង 9C ស្ទឹងមង្គលបូរី និង (២) ពង្រឹងសមត្ថភាព និងចំណេះដឹង ដល់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើគោលគំនិតស្នូល ការចំណាយ អត្ថប្រយោជន៍ សេណារីយ៉ូ និងលទ្ធភាពហិរញ្ញវត្ថុនៃអន្តរាគមន៍ NbS នៅក្នុងអនុអាង 9C ស្ទឹងមង្គលបូរី៕