Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​ចូល​រួម​របស់​អ្នក​ពាក់ព័ន្ធ (ថ្ងៃទី ២២-២៤ ខែឧសភា ឆ្នាំ២០១៧)

បាងកក៖ មន្ត្រី​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សា​លា​ថ្នាក់​តំបន់​ស្ដីពី ការ​ចូល​រួម​របស់​អ្នក​ពាក់ព័ន្ធ សម្រាប់​ការ​កសាង​ផែន​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រកប​ដោយ​និរន្តរ​ភាព នៅ​ក្នុង​តំបន់​មេគង្គ​ក្រោម ដែល​រៀប​ចំ​ដោយ​អង្គការ PACT/Lower Mekong Initiative ដោយ​មាន​អ្នក​ចូល​រួម​ចំនួន ៥៩រូប មក​ពី​ប្រទេស​កម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍អំពី៖

- គោលនយោបាយ ការចូលរួមជាក់ស្តែង ដោយភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងផែនការ

- អត្ថប្រយោជន៍ និងហានិភ័យសម្រាប់ការចូលរួមដោយភាគីពាក់ព័ន្ធឲ្យមានប្រសិទ្ធភាព

- ការប្រើប្រាស់ឧបករណ៍ ដោយផ្តោតសំខាន់លើក្រុមដែលងាយរងគ្រោះ និងសមភាពយេនឌ័រ៕