Developed by Khmer Focus

កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​លើ​សេចក្តី​ព្រាង​ដំបូង នៃ​ផែនការ​សកម្មភាព (ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ​លើ​សេចក្តីព្រាង​ដំបូង នៃ​ផែន​ការ​សកម្មភាព របស់ MRC សម្រាប់​ឆ្នាំ២០១៨ (MRC Annual Work Plan 2018) ដែល​រៀប​ចំ​ដោយ​លេខាធិការ​ដ្ឋាន MRC នៅ​ទី​ក្រុង​សៀមរាប។

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១/ ពិនិត្យឡើងវិញលើការងារអនុវត្តន៍ផែនការសកម្មភាព​ឆ្នាំ២០១៧
២/ ពិភាក្សា និងផ្តល់ការណែនាំលើការកសាងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៨
៣/ ពិភាក្សាលម្អិតលើសកម្មភាព និងផ្នែកការងារដែលអនុវត្តន៍ក្រោមសកម្មភាពនៃលទ្ធផលរំពឹងទុកចម្បងៗ តាមអង្គភាពទាំងបួន Admin Division, Office CEO, Environmental Management Division, Planning Division និង Technical Supports Division
៤/ ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើ AWP ២០១៨​ តាមប្រទេសជាសមាជិកនីមួយៗ ដើម្បីជួយផ្តល់យោបល់លើសេចក្តីព្រាងនេះ៕