កិច្ចប្រជុំបច្ចេកទេសថ្នាក់តំបន់ស្តីពី គម្រោងវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី ០១-០២ ខែមីនា ឆ្នាំ២០១៧)
បាងកក៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានតំណាងមកពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំបច្ចេកទេសថ្នាក់តំបន់ស្តីពី គម្រោងវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន (Transboundary EIA Guidelines) សម្រាប់ប្រទេសជាសមាជិក ពិចារណាដាក់បញ្ចូលនៅក្នុងដំណើរការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោង (EIA report) ដែលអាចមានផលប៉ះពាល់ឆ្លងដែន នៅទីក្រុងបាងកក ប្រទេសថៃ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីករណីសិក្សាក្នុងតំបន់សេសាន និងទិដ្ឋភាពច្បាប់ជាតិពាក់ព័ន្ធការវាយតម្លៃហេតុប៉ះពាល់បរិស្ថានធៀបនឹងទិដ្ឋភាពកម្រិតតំបន់ និងមេរៀនដែលទទួលបានពីការអនុវត្តកន្លងមក និងជម្រើសនាពេលខាងមុខ៕