កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមគម្រោងគ្រប់គ្រង និងប្រើប្រាស់ដោយនិរន្តរភាពតំបន់ដីសើម (ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧)
ជំពូក៖ កម្មវិធីបរិស្ថាន
ឡាវ៖ ក្រុមការងារកម្ពុជា មានតំណាងមកពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងបរិស្ថាន និងរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការចាប់ផ្ដើមគម្រោងគ្រប់គ្រង និងប្រើប្រាស់ដោយនិរន្តរភាពតំបន់ដីសើម ក្នុងអាងទន្លេមេគង្គភាគខាងក្រោម។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖
១. បង្ហាញ និងពិភាក្សាលើការៀបចំវិធីសាស្ត្រ និងឧបករណ៍សម្រាប់ធ្វើសារពើភ័ណ្ឌប្រព័ន្ធអេកូឡូស៊ីដីសើម
២. ពិភាក្សាលើសំណើថវិកា សម្រាប់អនុវត្តន៍ឆ្នាំ២០១៧ និងសំណើសកម្មភាពបន្ត
៣. ពិភាក្សាលើ ToR របស់ជំនាញការជាតិស្តីពី ការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីដីសើម៕