Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​លើក​ទី២ ស្ដីពី សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​សម្រាប់​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន (TbEIA) (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្ដម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់ថ្នាក់​ជាតិ លើកទី២ ស្ដីពី សេចក្ដីព្រាង​គោលការណ៍​ណែនាំ​សម្រាប់​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន (TbEIA) ដោយ​មាន​ការ​ចូលរួមពីមន្ដ្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំ៖ ១) បង្ហាញពីវឌ្ឍនភាព បន្ទាប់ពីកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់តំបន់ លើកទី១ នៃគោលការណ៍ណែនាំការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន និង ២) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន៕