កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការបញ្ចប់សំណើគម្រោងស្រាវជ្រាវរួមគ្នា លើផលប៉ះពាល់ផ្នែកជលសាស្រ្ត (ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការបញ្ចប់សំណើគម្រោងស្រាវជ្រាវរួមគ្នា លើផលប៉ះពាល់ផ្នែកជលសាស្រ្ត ដែលបណ្តាលមកពីគម្រោងវារីអគ្គិសនី តាមដងទន្លេឡាងសាង មកលើតំបន់មេគង្គ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្រ្តីលេខាធិការដ្ឋាន MRCS។
គោលបំណងនៃកិច្ចប្រជុំគឺ (១) បង្ហាញអំពីវឌ្ឍនភាពការងារសិក្សាស្រាវជ្រាវកន្លងមក (២) ពិភាក្សាលើ ការកែសម្រួលសំណើ វិធីសាស្រ្ត និងសកម្មភាព ក៏ដូចជាសមាសភាពក្រុមការងារពីប្រទេសជាសមាជិក និង (៣) ពិនិត្យ និងពិភាក្សាលើក្របខណ្ឌពេលវេលាសម្រាប់ផែនការស្រាវជ្រាវរួមគ្នា៕