Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបង្កើតគោលការណ៍ណែនាំ សម្រាប់ការគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន (ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ធ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការង គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹក​នាំ​ក្រុម​ការងារកម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់តំបន់​ស្តីពី ការ​បង្កើត​គោលការណ៍​ណែនាំ សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន ដែល​បណ្តាល​មក​ពី​វារីអគ្គិសនី លើ​ទន្លេ​មេ (ISH0306) ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​នៃ​ប្រទេស​ជា​សមាជិក និង​មន្ត្រី​លេខាធិការដ្ឋាន MRC ។

គោលបំណងនៃកិច្ចជុំគឺដើម្បីពិគ្រោះយោបល់លើគោលការណ៍ណែនាំ ISH0306 មូលដ្ឋានចំណេះដឹង និងអភិក្រមកាត់បន្ថយផលប៉ះពាល់ គ្រោងប្លង់វិស្វកម្ម និងប្រតិបត្តិការតម្រូវការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល ​និងលទ្ធផលរំពឹងទុក៕