សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ (ថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើរបបជលសាស្ត្រ ទឹកជំនន់ ភាពរាំងស្ងួត និងវារីអគ្គិសនីនៃអាងទន្លេ។
សិក្ខាសាលានេះ មានគោលបំណងដើម្បី ប្រមូលនូវអនុសាសន៍សម្រាប់ការកែលំអរវិធីសាស្ត្រវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើរបបជលសាស្ត្រ ទឹកជំនន់ ភាពរាំងស្ងួត វារីអគ្គិសនី និងការសរសេរបញ្ចប់របាយការណ៍អំពីបញ្ហានេះ៕