Developed by Khmer Focus

ពិធី​លែង​កូន​ត្រី និង​មេពូជ​ត្រី (ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧)

ស្ទឹងត្រែង៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និង​មន្រ្តី​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ពិធី​លែង​កូន​ត្រី និង​មេពូជ​ត្រី នៅ​ទំនប់​អូរបាចុង ក្នុង​ភូមិ​អូរបាចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង។ ពិធី​នេះ​រៀបចំ​ឡើង​ដោយ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ស្ទឹងត្រែង ក្រោម​កិច្ចសហការ រវាង​រដ្ឋបាល​ជលផល និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្រោម​ថវិកា​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​ឆ្លង ផ្នែក​គ្រប់​គ្រង​ធនធាន​ជលផល​កម្ពុជា-ឡាវ ។

គណៈអធិបតីនៃអង្គពិធីរួមមាន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម យ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ឆេង ផែន អគ្គនាយករង រដ្ឋបាលជលផល និងមានអ្នកចូលរួម មានប្រមាណ ៤០០នាក់ ដែលជាមន្រ្តីរដ្ឋបាលជលផល ប្រធានមន្ទីរពាក់ព័ន្ធ សហគមន៍អ្នកនេសាទ សហគមន៍ប្រើប្រាស់ទឹក អ្នកគ្រូលោកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ និងបានលែងកូនត្រី និងមេពូជត្រី សរុបចំនួន ៧ ម៉ឺនក្បាល ទៅក្នុងទំនប់អូរបាចុង៕