MRC Media Training for Senior Management (ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា 0៣រូប ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល (MRC Media Training for Senior Management) នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក និងលេខាធិការដ្ឋាន MRC សរុបចំនួន ២០នាក់។
សិក្ខាសាលានេះមានគោលបំណង (១) បង្កើនប្រសិទ្ធភាពជំនាញធ្វើសម្ភាសន៍ និងជំនាញនិយាយជាសាធារណ: (២) ដើម្បីយល់ដឹងពីការងារសារព័ត៌មាន (៣) ដំណោះស្រាយជាមួយដំណឹងមិនត្រឹមត្រូវ លំអៀង និង (៤) រៀបចំអត្ថបទព័ត៌មានប្រកបដោយខ្លឹមសារវិជ្ជមាន ត្រឹមត្រូវ ដោយផ្អែកតាមគោលការណ៍សារព័ត៌មាន (សម្ភាសន៍ សេចក្តីថ្លែងការសង្ខេប និងសេចក្តីប្រកាសព័ត៌មាន)៕