Developed by Khmer Focus
របាយ​ការណ៍សកម្មភាព​ការ​​ងារ និងសមិទ្ធ​​ផល​​ឆ្នាំ​២០១៨ របស់​​គណៈ​​កម្មា​ធិការជាតិទន្លេមេគង្គកម្ពុជា

សកម្មភាព និងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងឆ្នាំ២០១៨ នោះគឺ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល គណៈ​កម្មការ​ទន្លេ​មេគង្គ លើកទី៣ នាថ្ងៃទី ០៤-០៥ ខែមេសា ឆ្នាំ២០១៨ នៅទីរួម​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននៃកិច្ចប្រជុំ និងមានវត្តមានរបស់នាយករដ្ឋមន្ត្រីនៃប្រទេស វៀតណាម ឡាវ ថៃ ព្រមទាំងតំណាងថ្នាក់រដ្ឋមន្ត្រី នៃប្រទេសជាដៃគូសន្ទនា គឺប្រទេសចិន និងមីយ៉ាន់ម៉ា។