Developed by Khmer Focus
កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តី​ពី ប្រព័ន្ធ​ព្យាករណ៍​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ទឹក​ភ្លៀង (ថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥)

(MRC-FMMP)

បាងកក៖ គណៈ​កម្មការ​ទន្លេ​មេ​គង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តី​ពី ប្រព័ន្ធ​ព្យាករណ៍​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ទឹក​ភ្លៀង នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមា​ជិក គណៈ​កម្មការ​ទន្លេ​មេគង្គ មន្រ្តី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ជំនាញ​ការ​អន្តរ​ជាតិ សរុប​ចំនួន ៣០រូប។ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ប្រតិភូ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម និង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ចំនួន ០៤​រូប ទៅ​ចូល​រួម។

កិច្ចប្រជុំនេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ពិភាក្សា​ដោះ​ដូរ​បច្ចេក​ទេស​ក្នុង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ព្យាករណ៍​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​​ជំនន់​ទឹក​ភ្លៀង ព្រម​ទាំង​ពិនិត្យ​លើ​យន្ត​ការ​ដោះ​ដូរ​ទិន្នន័យ និង​ព័ត៌មាន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ងារ​ព្យាករណ៍​ខាង​លើ៕