(MRC-FMMP)
បាងកក៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ប្រព័ន្ធព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ សរុបចំនួន ៣០រូប។ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាចំនួន ០៤រូប ទៅចូលរួម។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាដោះដូរបច្ចេកទេសក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ព្រមទាំងពិនិត្យលើយន្តការដោះដូរទិន្នន័យ និងព័ត៌មានសម្រាប់ប្រើប្រាស់ក្នុងការងារព្យាករណ៍ខាងលើ៕