កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់តំបន់ស្ដីពី កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងមេគង្គ HYCOS នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិភាក្សាលើផែនការគម្រោង HYCOS និងធ្វើបច្ចុប្បន្នភាពផែនការអនុវត្តន៍គម្រោង (២) ដោះស្រាយបញ្ហាសេសសល់ និងបញ្ហាប្រឈម និង (៣) បញ្ចប់អនុស្សរណៈយោគយល់ស្តីពីការពង្រីកស្ថានីយជលសាស្ត្រថ្មី៕