Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការរង នៃគណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្ដីពី កិច្ច​សហប្រតិបត្តិការ និង​ការ​គ្រប់​គ្រង​គម្រោង​មេគង្គ HYCOS នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី (១) ពិភាក្សាលើ​ផែន​ការ​គម្រោង HYCOS និង​ធ្វើ​បច្ចុប្បន្ន​ភាព​ផែនការអនុវត្តន៍គម្រោង (២) ដោះស្រាយបញ្ហាសេសសល់ និងបញ្ហាប្រឈម និង (៣) បញ្ចប់អនុស្សរណៈយោគយល់ស្តីពីការពង្រីកស្ថានីយជលសាស្ត្រថ្មី៕