Developed by Khmer Focus
ក្រុម​ការ​ងារ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ជួប​ពិភាក្សា​ការ​ងារ និង​ជូន​ដំណើរ​ក្រុម​ជំនាញ​ការ​ធនធាន​ទឹក​ចិន (ថ្ងៃទី ២៥-២៨ ខែឧសភា ឆ្នាំ២០១៧)

ភ្នំពេញ៖ ក្រុម​ការ​ងារ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ចិន ដែល​ជា​ដៃ​គូ​សន្ទនា​របស់ MRC បាន​ជួប​ពិភាក្សា​ការ​ងារ និង​ជូន​ដំណើរ​ក្រុម​ជំនាញ​ការ​ធន​ធាន​ទឹក​ចិន ចុះ​ពិនិត្យ​ស្ថាន​ភាព​ជលសាស្ត្រ និង​បណ្តា​ស្ថានីយ៍​ជល​សាស្ត្រ​នានា នៅ​តាម​ដង​ទន្លេ​មេគង្គ-​ទន្លេ​សាប និង​ទស្សន​កិច្ច​បឹង​ទន្លេសាប ក្នុង​គោល​បំណង​ស្វែង​យល់ និងធ្វើការវាយតម្លៃអំពីផលប៉ះពាល់ជាវិជ្ជមាន នៃប្រតិបត្តិការរបស់បណ្តាទំនប់វារីអគ្គិសនីបណ្តាក់ នៅតាមដងទន្លេឡានឆាង មកលើភាគខាងក្រោមនៃទន្លេមេគង្គ។

បន្ទាប់ពីកម្ពុជា ក្រុមជំនាញការធនធានទឹកចិន នឹងបន្តដំណើរទៅប្រទេសថៃ៕