ក្រុមការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានជួបពិភាក្សាការងារ និងជូនដំណើរក្រុមជំនាញការធនធានទឹកចិន (ថ្ងៃទី ២៥-២៨ ខែឧសភា ឆ្នាំ២០១៧)
ភ្នំពេញ៖ ក្រុមការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដែលជាដៃគូសន្ទនារបស់ MRC បានជួបពិភាក្សាការងារ និងជូនដំណើរក្រុមជំនាញការធនធានទឹកចិន ចុះពិនិត្យស្ថានភាពជលសាស្ត្រ និងបណ្តាស្ថានីយ៍ជលសាស្ត្រនានា នៅតាមដងទន្លេមេគង្គ-ទន្លេសាប និងទស្សនកិច្ចបឹងទន្លេសាប ក្នុងគោលបំណងស្វែងយល់ និងធ្វើការវាយតម្លៃអំពីផលប៉ះពាល់ជាវិជ្ជមាន នៃប្រតិបត្តិការរបស់បណ្តាទំនប់វារីអគ្គិសនីបណ្តាក់ នៅតាមដងទន្លេឡានឆាង មកលើភាគខាងក្រោមនៃទន្លេមេគង្គ។
បន្ទាប់ពីកម្ពុជា ក្រុមជំនាញការធនធានទឹកចិន នឹងបន្តដំណើរទៅប្រទេសថៃ៕