ក្រុមការងារគម្រោងឆ្លងដែនកម្ពុជា-វៀតណាម ចុះទស្សនកិច្ចសហគមន៍កសិករប្រើប្រាស់ទឹក និងប្រព័ន្ធធារាសាស្ត្រអន្លុងរាជ (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧)
ព្រៃវែង៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារគម្រោងឆ្លងដែន កម្ពុជា-វៀតណាម និងគណៈកម្មការទន្លេមេគង្គ ចុះទស្សនកិច្ចសហគមន៍កសិករប្រើប្រាស់ទឹក និងប្រព័ន្ធធារាសាស្ត្រអន្លុងរាជ CAVAC ក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក និងនៅព្រែកស្មៅ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ត្រង់ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការជួយសម្របសម្រួល និងអមដំណើរដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងលោកអភិបាលស្រុកកំពង់ត្របែក៕