Developed by Khmer Focus
ក្រុម​ការងារ​គម្រោង​ឆ្លង​ដែន​កម្ពុជា-វៀតណាម ចុះ​ទស្សន​កិច្ច​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​អន្លុងរាជ (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧)

ព្រៃវែង៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​គម្រោង​ឆ្លងដែន កម្ពុជា-​វៀតណាម និង​គណៈ​កម្មការ​ទន្លេ​មេគង្គ ចុះ​ទស្សន​កិច្ច​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក និង​ប្រព័ន្ធ​ធារា​សាស្ត្រ​អន្លុងរាជ CAVAC ក្នុង​ឃុំ​កំពង់​ត្របែក ស្រុក​កំពង់​ត្របែក និង​នៅ​ព្រែកស្មៅ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀត​ណាម ត្រង់ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានការជួយសម្របសម្រួល និងអមដំណើរដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងលោកអភិបាលស្រុកកំពង់ត្របែក៕