កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការត្រួតពិនិត្យផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះ ក្នុងអាងទន្លេមេគង្គក្រោម (ថ្ងៃទី១០ វិច្ឆិកា ២០១៧)
វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការត្រួតពិនិត្យផលប៉ះពាល់សង្គម និងការវាយតំលៃភាពងាយរងគ្រោះក្នុងអាងទន្លេមេគង្គក្រោម (Socio Impact Monitoring and Vulnerability Assessment -SIMVA)។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើរបាយការណ៍ SIMVA សម្រាប់ឆ្នាំ ២០១៤-២០១៥ និងពិភាក្សាលើទិសដៅការងារ SIMVA សម្រាប់ឆ្នាំ ២០១៧-២០១៨៕