Developed by Khmer Focus
កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ត្រួត​ពិនិត្យ​ផល​ប៉ះពាល់​សង្គម និង​ការ​វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម (ថ្ងៃទី១០ វិច្ឆិកា ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី​តំណាង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​ផែនការ និង​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការត្រួតពិនិត្យផលប៉ះពាល់សង្គម និងការវាយតំលៃភាពងាយរងគ្រោះក្នុងអាងទន្លេមេគង្គក្រោម (Socio Impact Monitoring and Vulnerability Assessment -SIMVA)។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើរបាយការណ៍ SIMVA សម្រាប់ឆ្នាំ ២០១៤-២០១៥ និងពិភាក្សាលើទិសដៅការងារ SIMVA សម្រាប់ឆ្នាំ ២០១៧-២០១៨៕