សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី២ ស្ដីពី សេចក្ដីព្រាងគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្ដម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី២ ស្ដីពី សេចក្ដីព្រាងគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (TbEIA) ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក MRC។
គោលបំណងនៃសិក្ខាសាលា៖ ១) ពិភាក្សាលើមេរៀនបទពិសោធន៍ទូទៅ និងវិធីសាស្ត្រសម្រាប់គោលការណ៍ណែនាំ TbEIA និង ២) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំ ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន TbEIA៕