Developed by Khmer Focus
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី២ ស្ដីពី សេចក្ដី​ព្រាង​គោល​ការណ៍​ណែនាំ សម្រាប់​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន (ថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្ដម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី២ ស្ដីពី សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ សម្រាប់​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លងដែន (TbEIA) ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ នៃ​ប្រទេស​ជា​សមាជិក MRC។

គោលបំណងនៃសិក្ខាសាលា៖ ១) ពិភាក្សាលើមេរៀនបទពិសោធន៍ទូទៅ និងវិធីសាស្ត្រសម្រាប់គោលការណ៍ណែនាំ TbEIA និង ២) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំ ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន TbEIA៕