វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការសម្របសម្រួលការអនុវត្តការងារ របស់ការិយាល័យនាយកប្រតិបត្តិ និងផ្នែកផែនការ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ១- ឱ្យមានការយល់រួមគ្នាអំពីសកម្មភាព និងភារកិច្ចដែលផ្នែកទាំង២ ត្រូវបំពេញក្នុងឆ្នាំ២០១៨ ស្របតាមផែនការការងារប្រចាំឆ្នាំ២០១៨ ២- ពិភាក្សាលើវិធានការសម្រាប់ប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ច ដោយប្រើប្រាស់បទពិសោធន៍ក្នុងឆ្នាំ២០១៧ និង ៣- ពិភាក្សាលើតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ជាតិ និងថ្នាក់តំបន់៕