Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការសម្របសម្រួលការអនុវត្តការងារ (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្ដីពី ការ​សម្រប​សម្រួល​ការ​អនុវត្ត​ការងារ របស់​ការិយាល័យ​នាយក​ប្រតិបត្តិ និង​ផ្នែក​ផែនការ នៃ​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ នៃ​ប្រទេស​ជា​សមាជិក និង​មន្ត្រី​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ។ កិច្ច​ប្រជុំ​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី ១- ឱ្យមានការយល់រួមគ្នាអំពីសកម្មភាព និងភារកិច្ចដែលផ្នែកទាំង២ ត្រូវបំពេញក្នុងឆ្នាំ២០១៨ ស្របតាមផែនការការងារប្រចាំឆ្នាំ២០១៨ ២- ពិភាក្សាលើវិធានការសម្រាប់ប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ច ដោយប្រើប្រាស់បទពិសោធន៍ក្នុងឆ្នាំ២០១៧ និង ៣- ពិភាក្សាលើតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ជាតិ និងថ្នាក់តំបន់៕