Developed by Khmer Focus
កិច្ចប្រជុំលើកទី២ ពិនិត្យឡើងវិញលើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក (ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី២ ដើម្បី​ពិនិត្យ​ឡើងវិញ លើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង​ស្តីពី ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក រវាង​កម្ពជា-​វៀតណាម នៅ​សាល​ប្រជុំ​អគ្គ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​ទឹក សមុទ្រ និង​កំពង់​ផែ ក្រោម​អធិបតីភាព និង​ដឹកនាំ​ដោយ​ឯកឧត្តម ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ៕